ចុះសិក្សាស្រាវជ្រាវទីតាំងគោលដៅ (កសិករ ម្ចាស់ចម្ការ ម្ចាស់ហាងលក់សម្ភារៈកសិកម្ម អាជីវករ និងសហគមន៍កសិកម្ម)។
ណែនាំ បង្ហាញ និងលក់ផលិតផលជីធម្មជាតិរបស់សិប្បកម្មផ្ទាល់ដល់អតិថិជនគោលដៅ។
- ការទំនាក់ទំនង និងចរចា៖
បង្កើតទំនាក់ទំនងល្អជាមួយម្ចាស់កសិដ្ឋាន ស្ថាប័ន ឬដេប៉ូខ្នាតតូចនិងមធ្យម។
ចរចាលក្ខខណ្ឌលក់ តម្លៃ និងការដឹកជញ្ជូនជាមួយអតិថិជនស្របតាមគោលនយោបាយរបស់សិប្បកម្ម។
- ការផ្តល់សេវាកម្ម និងការប្រឹក្សាបច្ចេកទេស៖
ពន្យល់ពីគុណប្រយោជន៍ របៀបប្រើប្រាស់ និងប្រសិទ្ធភាពនៃជីធម្មជាតិរបស់សិប្បកម្មយើងដល់កសិករ។
ដោះស្រាយរាល់ចម្ងល់ ឬសំណូមពរនានារបស់អតិថិជនពាក់ព័ន្ធនឹងផលិតផល។
- ការសម្រេចផែនការលក់៖
ខិតខំសម្រេចឱ្យបាននូវគោលដៅលក់ (Sales Target) ប្រចាំខែ/ត្រីមាស ដែលថ្នាក់លើបានកំណត់។
ប្រមូលប្រាក់ពីអតិថិជន និងរៀបចំបញ្ជីកម្មង់ទំនិញ (Order) ឱ្យបានត្រឹមត្រូវ។
- ការប្រមូលព័ត៌មានទីផ្សារ៖
តាមដានសកម្មភាពដៃគូប្រកួតប្រដាំង និងតម្លៃជីផ្សេងៗនៅលើទីផ្សារ។
រាយការណ៍ពីFeedback របស់អតិថិជន និងស្ថានភាពទីផ្សារមកប្រធានផ្ទាល់ដើម្បីកែលម្អផលិតផល និងសេវាកម្ម។
កម្រិតវប្បធម៌៖ បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ឬសញ្ញាបត្រសមមូល (ផ្នែកទីផ្សារ កសិវិទ្យា ឬជំនាញពាក់ព័ន្ធ)។ បើមានបទពិសោធន៍ស្រាប់កាន់តែប្រសើរ។
- បទពិសោធន៍ការងារ៖
មានបទពិសោធន៍យ៉ាងតិច ១ ឆ្នាំ លើការងារលក់ (Sales) ជាពិសេសផ្នែកផលិតផលកសិកម្ម ជីកសិកម្ម ឬទំនិញបោះដុំ។
មានបទពិសោធន៍ចុះធ្វើទីផ្សារតាមខេត្ត ឬតាមបណ្តាខេត្តគោលដៅ។
- ចំណេះដឹង និងជំនាញ៖
មានទេពកោសល្យខ្ពស់ក្នុងការនិយាយស្តី ការចរចា (Negotiation Skills) និងការបញ្ចុះបញ្ចូលអតិថិជន។
មានភាពអត់ធ្មត់ខ្ពស់ ចូលចិត្តការធ្វើដំណើរចុះមូលដ្ឋាន និងអាចបត់បែនតាមកាលៈទេសៈ។
មានចំណេះដឹងទូទៅខ្លះៗអំពីវិស័យកសិកម្ម ដំណាំ ឬការប្រើប្រាស់ជីធម្មជាតិ (ជាការប្រសើរ)។
ចេះប្រើប្រាស់ស្មាតហ្វូន និងបណ្តាញសង្គមសម្រាប់ទំនាក់ទំនងការងារ។
- លក្ខណៈសម្បត្តិផ្ទាល់ខ្លួន៖
មានភាពស្មោះត្រង់ រហ័សរហួន និងមានទំនួលខុសត្រូវខ្ពស់លើការងារ។
មានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន (ម៉ូតូ) និងមានប័ណ្ណបើកបរត្រឹមត្រូវ ព្រមទាំងអាចចុះខេត្តបាន។